បុរសវ័យ ៣៤ឆ្នាំម្នាក់បានបាត់បង់សមត្ថភាព កម្រើកភ្នែក និងដងខ្លួនដោយសារតែលោកមានជម្ងឺស្ពឹកខួរក្បាលតាំងពីកំណើត ប៉ុន្តែដោយព្រេងងសំណាងរបស់គាត់នៅមាន ពេលនេះគាត់អាចកម្រើកខ្លួន និងធ្វើចលនាផ្សេងៗបានហើយដោយ ការដាក់ផ្សំខូរក្បាលដែលអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាថឃើញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន Neoscope។
ប្រភពដដែលបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តបានធ្វើការដាក់ឲ្យប្រើប្រាស់នូវវិធីផ្សំខួរក្បាលនេះតាំងពី ២០២០ មកម្លេះ អ្វីដែលមិនគូរឲ្យជឿនោះគឺគម្រោងរបស់លោកទទួលបានជោគជ័យបន្ទាប់ពីបានដាក់ឲ្យបុរសដូចដែលបានរៀបរាប់ខាងលើប្រើប្រាស់។
សូម្បីតែលោក Ujwal Chaudhary អ្នកវិទ្យាសាស្រ្តជើងចាស់ម្នាក់ក៏បានភ្ញាក់ផ្អើលនិងលទ្ធផលនេះមែនទែនលោកបាននិយាយថា « ខ្ញុំសឹងតែមិនជឿថារឿងមួយនេះវាអាចកើតឡើងបាន» ។ យ៉ាងណាមិញអ្នកវិទ្យាសាស្រ្តបាននិយាយថា គាត់មិនដឹងថាបុរសនេះអាចប្រើប្រាស់ប្រព័ន្ធនេះបានយូប៉ុណ្ណាទេប៉ុន្តែក្នុងការសាកល្បងរបស់យើង ៣ឆ្នាំកន្លងទៅវាដូចជាគ្មានបញ្ហាចោទអ្វីទេ។
គូសបញ្ជាក់ថា វិទ្យាសាស្រ្តនាពេលបច្ចុប្បន្នពិតជាអាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សយើងបានច្រើនមែនទែន ឧទាហរណ៍ដូចជា ការបង្កើត AI ជាដើម។ យ៉ាងណាក៏សូមឲ្យវិស័យបច្ចេកវិទ្យា ក៏ដូចជាវិទ្យាសាស្រ្តកាន់តែរីកចម្រើននាពេលអនាគតដើម្បីឲ្យការរស់នៅរបស់មនុស្សយើងកាន់តែតំនើប៕